ព័ត៌មានជាតិ

បារាំង មាននាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំ

(ប៉ារីស)៖ លោកស្រី អេលីហ្សាប៊ែត ប៊ន (Elisabeth Borne) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ធ្វើឱ្យលោកស្រីក្លាយជាស្រ្តីបារាំង ដំបូងគេបំផុតដែលបានកាន់តំណែងមួយនេះ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

ការតែងតាំងលោកស្រី Elisabeth Borne ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្ទិច (Jean Castex) សម្រេចចិត្តដាក់ពាក្យលាលែងចេញពីតំណែង នៅថ្ងៃចន្ទសប្ដាហ៍នេះ។ លោកស្រី Borne គឺជាស្ត្រីបារាំងទី២ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់តាំងពីសង្រ្គាមលោកលើកទី២ បិទបញ្ចប់មក ហើយ ស្ត្រីបារាំងដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងគេ គឺលោកស្រី អេឌីត ក្រេសសុន (Édith Cresson) ដែលបានកាន់តួនាទីនេះពីខែឧសភា ឆ្នាំ១៩៩១ ដល់ខែមេសា ឆ្នាំ១៩៩២ នៅក្រោមរដ្ឋាភិបាលរបស់លោកអតីតប្រធានាធិបតី ហ្វ្រង់ស័រ មីតតេរ៉ង់ (François Mitterand)។

មុនត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំង, លោកស្រី Elisabeth Borne ធ្លាប់បម្រើការជារដ្ឋមន្ត្រីបរិស្ថាន, ដឹកជញ្ជូន និងការងារ៕

ប្រភព៖​​​​​​ CNN

PARIS, FRANCE – APRIL 24: France’s centrist incumbent president Emmanuel Macron adresses voters in front of the Eiffel Tower after beating his far-right rival Marine Le Pen for a second five-year term as president with 58,8% votes on April 24, 2022 in Paris, France. Emmanuel Macron and Marine Le Pen both qualified on Sunday April 10th for France’s 2022 presidential election second round held today, on April 24. This is the second consecutive time the two candidates face-off in the final round of elections. (Photo by Aurelien Meunier/Getty Images) *** BESTPIX ***

មតិយោបល់