មណ្ឌលគិរីៈ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ចំពោះមន្រ្តីនគរបាលដែលសកម្មនឹងការងារ នៅថ្ងៃនេះបានរៀបចំធិពីបំពាក់ឋានន្តរស័ក្តិនេះឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់មន្រ្តីនគរបាល ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានល្អប្រសើរ ដោយមិនគិតពីមន្រ្តីនគរបាលចាស់ ឬមន្រ្តីនគរបាលថ្មីនោះទេ នេះបើតាមប្រសាសន៍របស់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្លែងកាលពីព្រឹកថ្ងៃទី០៦ខែកញ្ញានេះ នៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិ ដល់មន្ត្រីនគរបាលចំនួន៧រូប នៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍បន្តទៀតថា ដូច្នេះមន្ត្រីនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាឲ្យបានល្អ ដើម្បីបំពេញភារកិច្ច ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការទប់ស្កាត់លុបបំបាត់បទល្មើសនានាដែលកើតមានឡើងដូចជា បញ្ហាគ្រឿងញៀន ការជួញដូរស្ត្រីនិងកុមារ ការកេងប្រវ័ញ្ចផ្លូវភេទ និងបទល្មើសព្រៃឈើ រួមនិងបទល្មើសផ្សេងៗឲ្យបានមានប្រសិទ្ធភាពមួយរយភាគរយ ដើម្បីជាជំហរ រឹងមាំដល់ប្រជាពលរដ្ឋទូទាំងខេត្ត ៕
មតិយោបល់