ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រូបង្រៀនភាសា​អង់គ្លេសដ៏មានមន្តស្នេហ៍ ធ្វើឲ្យកក្រើកហ្វេសប៊ុកនៅថៃ​

ថៃ: លោកគ្រូបង្រៀនសង្ហាមួយរូប បង្រៀនភាសាអង់គ្លេសនៅសាលារៀនមួយក្នុងប្រទេសថៃ កំពុងមានមន្ដស្នេហ៍ខ្លាំងបំផុត ក្នុងការទាក់ទាញចិត្តសិស្សឲ្យខិតខំ រៀនភាសាអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន TVPOOL ថៃ្ងទី០៦ ខែកញ្ញា។

ម្ចាស់ឃ្លីបវីដេអូ លោកគ្រូកំលោះរូបរាងសង្ហា បានបង្ហោះឃ្លីបកូនសិស្សស្រីរបស់ខ្លួនកំពុងហ្វឹកហាត់បញ្ចេញសំលេង ភាសាអង់គ្លេស នៅលើបណ្តាញសង្គម Face book ដែលមានអ្នកចូលមើលរហូតដល់ ៩ លាន ៣ សែនដង ។

សិស្សស្រីនៅក្នុងឃ្លីបនោះមានមតិថា ” ប្រសិនបើមានក្ដីសុបិន្ដចង់រៀនជាមួយលោកគ្រូ យើងត្រូវដឹងពីខ្លួនឯងថា ស្ទាត់ជំនាញ និងចូលចិត្តមុខវិជ្ជាអ្វី ទើបរៀនដោយសប្បាយចិត្ត ក្នុងពេលេវេលារៀន លោកគ្រូធ្វើឲ្យសិស្សសប្បាយរីករាយ ចង់ឲ្យសិស្សចាប់អារម្មណ៍ក្នុងការសិស្សាភាសាអង់គ្លេសជាមួយគ្នាកាន់តែខ្លាំងឡើង ព្រោះភាសាអង់គ្លេសមានសារ:សំខាន់បំផុត យើងកាន់តែរៀនពីវា យើងកាន់តែមានឱកាសការងារច្រើន ហើយមានអាទិភាពខ្ពស់ រហូតដល់គិតថា បើរៀនភាសាអង់គ្លេស ក៏កុំភ្លេចរៀនភាសាផ្សេងៗទៀតដើម្បីចំណេះដឹងនៅថ្ងៃមុខ “។
Teacher
សូមរីករាយទស្សនាឃ្លីបវីដេអូសិស្សស្រីកំពុងរៀនបញ្ចេញសំលេង ភាសាអង់គ្លេស យ៉ាងកំប្លែងខាងក្រោមនេះ៖

អេបិល

មតិយោបល់