ត្បូងឃ្មុំៈ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនទៀត ខណៈជនសង្ស័យបានធ្វើសកម្មភាពដោះដូរនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១២និង៤៩នាទីថ្ងៃទី៧ កញ្ញា ២០១៦ ស្ថិតនៅក្នុងឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១.ឈ្មោះ អ៊ុយ ឌី ហៅម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ និងទី២.ឈ្មោះ ងួន ធី ហៅម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញវត្ថតាងប្រភេទម៉្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន២៩កញ្ចប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយ និងវត្ថុតាងថ្នាំញៀន ត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការ៕
មតិយោបល់