ព័ត៌មានសុខភាព

កំពូលអាហារដែលល្អបំផុតសម្រាប់លាងសម្អាតថ្លើម

បរទេសៈ ថ្លើម មានមុខងារបំបែកម៉ូលេគុលអេអ៉ូក្លូប៊ីន, អាំងស៊ុយលីន, អ័រម៉ូនផ្សេងៗ, កម្ចាត់កោសិកាឈាមចាស់ៗ, បន្សុទ្ធឈាម, រក្សាវីតាមីន, ជាតិដែក និងផលិតទឹកប្រមាត់។ សំខាន់បំផុត គឺការបណ្តេញជាតិពុលទាំងអស់ចេញពីរាងកាយ។

តែទោះជាយ៉ាងណា ថ្លើមងាយនឹងរងគ្រោះដោយសាររបបអាហារ និងកត្តាបរិស្ថានណាស់ ហេតុនេះ អ្នកគួរតែថែរក្សាថ្លើមឲ្យបានល្អ ដើម្បីចៀសវាងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

ខ្ទឹមស៖
ខ្ទឹមសមានផ្ទុកសារធាតុ allicin និង selenium ដែលអាចជួយបញ្ចេញជាតិពុលពីរាងកាយ។ នេះហើយ ជាហេតុផលដែលអ្នកគួរតែទទួលទានវារាល់ថ្ងៃ។

ប្រេងអូលីវ៖ ប្រេងធម្មជាតិមួយប្រភេទនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់បន្សាបជាតិពុលពីក្នុងថ្លើម។ ជាពិសេស វាបានផ្តល់នូវស្រទាប់លីពីត (lipid) ដែលអាចបណ្តេញជាតិពុលចេញពីរាងកាយ។

គ្រាប់ធញ្ញជាតិ៖ អ្នកគួរតែទទួលទានគ្រាប់ធញ្ញជាតិជារបបអាហារប្រចាំថ្ងៃ ព្រោះវាជាផ្នែកមួយដែលអាចជួយសម្អាតជាតិពុលពីក្នុងថ្លើមបាន។

បន្លែស្លឹក៖ បន្លែស្លឹក មានផ្ទុកក្លរ៉ូហ្វីល(chlorophyll) ដែលអាចជួយសារធាតុគ្រោះថ្នាក់ពីក្នុងឈាម។ មិនតែប៉ុណ្ណោះ វាអាចជួយបន្សាយលោហធាតុ, ជាតិពុល និងសារធាតុគីមីដែលមាននៅក្នុងរាងកាយ។

តែបៃតង៖ តែបៃតងមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ដែលអាចជួយកម្ចាត់ការប្រមូលផ្តុំនៃជាតិខ្លាញ់ក្នុងថ្លើម។ ការទទួលទានតែបៃតងលេងៗជារៀងរាល់ថ្ងៃ គឺជាវិធីដ៏ល្អបំផុតក្នុងការបញ្ចេញជាតិពុលពីក្នុងថ្លើម៕

liver-cleansing

មតិយោបល់