ព័ត៌មានបច្ចេកវិទ្យា

Google ជះលុយជាង ៦០០លានដុល្លារ ទិញកូនក្រុមហ៊ុនផ្ដល់សេវាកម្ម Cloud

អាមេរិកៈ ក្រុមហ៊ុន Google (Alphabet Inc) បានប្រកាសឲ្យដឹងថា ខ្លួនបានចំណាយលុយ ៦២៥លាន​ដុល្លារអាមេរិក ទិញយកក្រុមហ៊ុន​ផ្ដល់សេវកម្ម Cloud ដើម្បីពង្រីកអាជីវកម្ម​ Cloud ឲ្យកាន់តែ​ទូលំ​ទូលាយជាងមុន។

តំណាងក្រុមហ៊ុន Apigee Corp បាននិយាយថា ការចុះកិច្ចព្រមព្រៀងទិញ-លក់ ជាមួយក្រុមហ៊ុន Google នេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរកាន់តែរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេសគឺ​ការពង្រីក​សេវាកម្ម Cloud តែម្ដង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Google កំពុងប្រជែងជាមួយនឹងក្រុមហ៊ុន Amazon, Microsoft, IBM និង​ក្រុមហ៊ុនមួយចំនួនទៀតទៅលើសេវាកម្ម Cloud៕

google-apigee

មតិយោបល់