ភ្នំពេញៈ សន្តិសុខយាមផ្សារនិងម៉ូតូនៅក្នុងផ្សារសុភមង្គល ផ្ទុះហិង្សាវាយបុរសម្នាក់ ដែលជាម្ចាស់ម៉ូតូបណ្តាលឲ្យរងរបួសបែកមុខមាត់ ហូរឈាមពេញមុខ រួចមិនទទួលកំហុសបែរជាចោទប្រកាន់ថា ជនរងគ្រោះជាអ្នកបង្កររឿងទៅវិញ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងផ្សារសុភមង្គល ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ដោយសារតែ ផ្សារសុភមង្គល ដែលមានទីតាំងនៅបុរីសន្តិភាព២ នេះទើបនឹងបើកថ្មីបានដាក់ប្រគុំតន្ត្រីដើម្បីទាក់ទាញភ្ញៀវ ខណៈពេលនោះស្រាប់តែមានការផ្ទុះហិង្សារមួយកើតឡើង ដោយឃើញមានក្រុមសន្តិសុខយាមផ្សារនិងម៉ូតូ បាននាំគ្នាព្រួតវាយបុរសជាម្ចាស់ម៉ូតូម្នាក់ បណ្តាលឲ្យរងរបួសបែកមុខមាត់ហូរឈាមពេញមុខ ដោយចោទប្រកាន់ថា បុរសរងគ្រោះរូបនោះបានបង្កររឿងនៅក្នុងកម្មវិធីប្រគុំតន្ត្រីទៅវិញ ៕






មតិយោបល់