ប៉ៃលិនៈ កសិផលខ្មែរចំនួន២ប្រភេទរួមមានផ្លែស្វាយកែវរមៀត និងផ្លែមៀន របស់ប្រជាកសិករ ក្នុងខេត្តប៉ៃលិន ត្រូវបានខាងភាគីថៃ បិតមិនឲ្យមានការនាំចូល មួយរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរកម្ពុជា-ថៃ បានជួបគ្នាប្រជុំពិភាក្សា រកវិធានដោះស្រាយបញ្ហា ដែលភាគីថៃបានហាមឃាត់ មិនឲ្យកម្ពុជា នាំកសិផល ស្វាយកែវរមៀត និងផ្លែមាន នាំចូលទៅប្រទេសថៃ ។
ប្រភពព័ត៌មានពីមន្ត្រី ដែលបានចូលរួមកិច្ចប្រជុំខាងលើ បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សា អូសបន្លាយជាច្រើនម៉ោង ត្រូវបានប្រធានដឹកនាំគណៈប្រតិភូ ខាងកម្ពុជា បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំនោះ ទទួលបរាជ័យ ដោយសារភាគីថៃ គេនៅតែបន្តបដិសេដ្ឋ មិនឲ្យនាំចូលប្រភេទ កសិផលទាំង២ប្រភេទរបស់ កសិករខ្មែរ ទៅកាន់ប្រទេសថៃ នោះទេ។ ដោយភាគីថៃ គេសំអាងថា ផ្លែស្វាយកែវរមៀត និងផ្លែមៀន របស់កសិករខ្មែរ មានផ្ទុកមេរោគ ៣ប្រភេទ ។
ខាងភាគីថៃ គេក៏ស្នើសុំបើសិនជាចង់នាំចូលប្រភេទផលិតផល កសិផលទាំង២ប្រភេទ នាំចូលក្នុងប្រទេសថៃ សុំឲ្យភាគីកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ពីព្រោះបញ្ហានេះ ហួស ដែនសមត្ថកិច្ចរបស់ភាគីថៃ ដែលជាថ្នាក់ខេត្ត។ មិនតែប៉ុណ្ណោះថៃ ក៏ជំរុញឲ្យកម្ពុជា យើងមានការ វិចខ្ចប់ឲ្យបានត្រឹមត្រូវ និងមានការបញ្ជាក់គុណភាពអនាម័យពី អង្គភាពត្រួតពិនិត្យគុណភាពអនាម័យ របស់ភាគីកម្ពុជា នោះផងដែរ ។
ពាក់ព័ន្ធនិងការហាមឃាត់ របស់ភាគីថៃ មិនឲ្យនាំចូលកសិផលផ្លែស្វាយកែវរមៀត និងផ្លែ មៀន ត្រូវបានមន្ត្រីកម្ពុជា ចូលរួមប្រជុំបាន ប្រាប់ឲ្យដឹងថា ជាលេសសម្រាប់ការបង្អាប់បន្ថោក ផលិតផលកសិផលខ្មែរ របស់ភាគីថៃប៉ុណ្ណោះ ក្នុងគោលបំណងមានប្រៀបលើការធ្វើពាណិជ្ជកម្ម។
ប្រភពព័ត៌មាន ដដែលឲ្យដឹងទៀតថា អង្គភាពត្រួតពិនិត្យគុណភាព អនាម័យ របស់ថៃនៅពេលគេយកផ្លែស្វាយ និងផ្លែមៀន របស់ផលិតផលកសិផលខ្មែរ យកទៅត្រួតពិនិត្យ គឺគេមិនបានយកផ្លែស្វាយ និងផ្លែមៀនល្អ ទៅពិនិត្យនោះឡើយដោយគេបែរជ្រើសរើស យកផ្លែស្វាយនិងផ្លែមាន ដែលស្អុយរើបោះចោលយកមកត្រួតពិនិត្យគុណភាព រឿងអីមិនឲ្យឃើញមេរោគ បើការពិនិត្យជាកសិផលខូចស្អុយនោះ ដោយភាគីថៃគេអនុវត្តខុស និងការពិនិត្យគុណភាពផលិតផល ពោត ដំឡូង គឺមិនមានបញ្ហាអ្វីនោះទេ ភាគីថៃអនុញ្ញាតឲ្យនាំចូល ៕
មតិយោបល់