ថៃ: សិស្សស្រីសាលាថៃឈរកាន់ឆ័ត្រជូនជនរងគ្រោះ ខណៈពេលភ្នាក់ងារសង្គ្រោះបឋមកំពុងធ្វើការជួយសង្គ្រោះ ទាំងកណ្ដាលភ្លៀងធ្លាក់យ៉ាងជោគជាំ ។នេះយោងតាមសារព័ត៌មាន TV POOL ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា។
គេហទំព័រហ្វេសប៊ុកថៃឈ្មោះ “ร่วมด้วยช่วยกัน” មានន័យថា “ រួមសហការជួយគ្នា” បានពាំនាំរូបភាពលើហ្វេសប៊ុក អំពីការជួយយកអាសាគ្នាក្នុងគ្រាមានអាសន្ន នៅតំបន់ ខូរាត១២៣ដែលមានករណីកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងឡានបុកអ្នកដំណើរ ។ក្នុងនោះដែលមានអ្នករងបួស ក្នុងបរិវេណផ្លូវក្នុង តំបន់ទេសបាល ប៉ាកឆង ស្រុក ប៉ាកឆង។
នៅថ្ងៃកើតហេតុមានអ្នករងគ្រោះម្នាក់ ភេទស្រី កំពុងសម្រាកទទួលការព្យាបាលពីក្រុមជួយសង្គ្រោះបន្ទាន់នៅលើចិញ្ចើមផ្លូវ ក៏មានសិស្សស្រីរៀននៅសាលា រ៉ុងអារុណវិថៈយ៉ាប៉ាកឆង បានឈរកាន់ឆ័ត្រជូនអ៊ំស្រីរងរបួស ខណៈមេឃកំពុងបង្អុលទឹកភ្លៀង។
នេះជាគំរូល្អមួយសម្រាប់ប្រជាពលរដ្ឋគ្រប់រូបក្នុងការជួយគ្នា កសាងអំពើល្អក្នុងសង្គមជាតិ៕
អេបិល
មតិយោបល់