ព័ត៌មានជាតិ

ឡើងវាយ ជនរងគ្រោះដល់លើផ្ទះចំនួន២លើក ​ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង១៧និង៤៧ នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ មានករណី អំពើហឹង្សាមួយ ដោយចេតនា នៅចំណុចភូមិបុស្ស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្ករូបនោះ បានរករឿង និងវាយជនរង គ្រោះឈ្មោះ លឿម សូលីន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់។

សមត្ថកិច្ច បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ជនដៃដល់មានឈ្មោះ ហឿន ហួន នេះបានធ្វើសកម្មភាពទៅលើជនរងគ្រោះ ខាងលើជាលើកទី២ តែម្តង រួចមកហើយ និងត្រូវបានកម្លាំង នគរបាលក្រុងសំរោង ចាប់ឃាត់ខ្លួន រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តទៀត ៕

វាយគេ២លើកមិនរាងវាយគេ២លើកមិនរាង១

មតិយោបល់