ភ្នំពេញៈ បុរស់វ័យចំណាស់ម្នាក់ និងកូនប្រសារប្រុសឡើងតខ្សែអង់តែនទូរទស្សន៍លើដំបូលផ្ទះឆ្លងចរន្តភ្លើងឆក់ បណ្តាលឲ្យដួលបោកក្បាលបែក ត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីពេទ្យរុស្ស៊ី តែជាអកុសលពេលបញ្ចូនទៅដល់មន្ទីពេទ្យបុរសដែលជាឪពុកក្មេកបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។
ហេតុការណ៍គ្រោះថ្នាក់ឆក់ស្លាប់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៦ស្ថិតនៅក្នុងបរីពិភពថ្មីផ្លូវលេខ១A ផ្ទះលេខ២៨A ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ លី ម៉ារ៉ុង អាយុ៦២ឆ្នាំ មុខរបរនៅផ្ទះស្លាប់ ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ប៉ុន គ្រឿនភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកអង្គការ ត្រូវជាកូនប្រសាររងរបួសស្រាល។
សពបុរសរងគ្រោះខាងលើ ត្រូវបានបញ្ជូនមកធ្វើបុណ្យនៅផ្ទះកើតហេតុខាងលើតាមប្រពៃណី៕
មតិយោបល់