Post News Media ព័ត៌មានជាតិ កម្មករអូសខ្សែ...

កម្មករអូសខ្សែកាបិ៍ទូរស័ព្ទមិត្តហ្វូន ត្រូវខ្សែភ្លើងឆក់ស្លាប់

កណ្ដាល: បុរសម្នាក់ ដែលគេដឹងថា ជាកម្មករអូសខែ្សកាបិ៍របស់ក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ខណ:កំពុងឡើងតខ្សែកាបិ៍លើបង្គោលភ្លើងបណ្ដាលឲ្យប៉ះខ្សែភ្លើងឆក់ធ្លាក់មកដីស្លាប់ភ្លាមៗកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបង្គោលភ្លើងលេខ៣៨០ ផ្លូវជាតិលេខ២១ ខាងវត្តវេឡុវ័ន ស្ថិតក្នុងភូមិព្រែកធន់ ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អ៊ុយ ណាត ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ តបណ្តាញខ្សែកាបទូរស័ព្ទ មានទីលំនៅភូមិ កណ្តាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ប្រភពពីមិត្តភក្ដិរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា  នៅមុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិមានគ្នា៤នាក់ជិះរថយន្ត១គ្រឿងម៉ាកកាម៉ារី ស៊េរី៨៧ ពណ៌ស ពាក់ស្លាកលេខ ច.៥៧៣៣ ភព២ នាំគ្នាម៉ៅការតបណ្តាញខ្សែកាបពីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទមិត្តហ្វូនពីបង្គោលអង់តែនក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ស្ថិតនៅផ្សារកោះធំ ក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ រហូតដល់ចំណុចភូមិព្រែកចាម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

វេលាម៉ោង៧ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ និងមិត្តភក្តិក្រុមការងារបានចុះអូសខ្សែកាបិ៍តបណ្តាញប្រព័ន្ធទូរស័ព្ទមិត្តហ្វូនពីស្ពានលេខ៥៣ ក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ទៅបង្គោលអង្គតែនផ្សារកោះធំ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ បន្ទាប់មកយប់ឡើងក៏នាំគ្នាទៅសម្រាក។

លុះមកដល់ម៉ោង៧ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះ និងមិត្តភក្តិក្រុមការងារបានអូសខ្សែកាបិ៍ទូរស័ព្ទមិត្តហ្វូន ពីចំណុចស្ពានព្រែកធន់(លេខ៥៣) ភូមិព្រែកធន់ ឃុំព្រែកថ្មី ទៅចំណុចគល់ស្ពានព្រែកចាម ក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ពេលនោះជនរងគ្រោះ និងមិត្តភក្តិបានអូសខ្សែកាបិ៍ និងឡើងតបណ្តាញមិត្តហ្វូនឆ្លាស់គ្នាក្នុង១បង្គោលម្នាក់ ពេលបានចំនួន៤បង្គោល ជនរងគ្រោះបានឡើងតខ្សែកាបតែម្នាក់ឯង ចំណែកមិត្តភក្តិនាំគ្នាអូសខ្សែកាបិ៍ទៅមុខទៀត មិនបាននៅក្បែរជនរងគ្រោះនោះទេ។ ពេលជនរងគ្រោះ កំពុងតខ្សែកាបិ៍លើបង្គោលភ្លើង ស្រាប់តែឆ្លងចរន្តឆក់ឆ្លាក់ស្លាប់តែម្តង។ ពេលនោះមានក្មេងប្រាប់ទៅមិត្តភក្តិជនរងគ្រោះ ក្រោយមកក៏រាយការណ៍ដល់សមត្ថកិច្ច។

បន្ទាប់ពីបានទទួលព័ត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ ចុះទៅដល់ កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងមែន។ ពិនិត្យរួចសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-09-19_17-54-32

photo_2016-09-19_17-54-26

photo_2016-09-19_17-54-29