ព័ត៌មានកីឡា

ទីម័រខាងកើត ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF U19 លើកដំបូងក្នុងប្រវត្តិសាស្ត្រ

ក្រុមជម្រើសជាតិទីម័រខាងកើតអាយុក្រោម១៩ឆ្នាំ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF U19 លើកដំបូង ក្រោយបំបាក់សិង្ហបុរី ២-០ មុននេះបន្តិចនៅកីឡដ្ឋាន Hang Day ប្រទេសវៀតណាម។

ឆ្លងកាត់៤ប្រកួតក្នុងពូល A ទីម័រ ឈ្នះ៣ចាញ់១ មាន៩ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង វៀតណាម ដែលមាន១ពិន្ទុ។ ចំណែកតំបន់កាត់ចោល ម៉ាឡេស៊ី មាន៦ពិន្ទុ សិង្ហបុរី ៤ពិន្ទុ និង ហ្វីលីពីន ០ពិន្ទុ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីម័រខាងកើត នឹងឡើងទៅប៉ះ ថៃ ឯ វៀតណាម ទៅប៉ះអូស្ត្រាលី។

timor

មតិយោបល់