ព័ត៌មានជាតិ

ចោរឆក់ខ្សែ ក មិនបានសម្រេច រត់ចោលម៉ូតូ

ភ្នំពេញៈ ជនសង្ស័យ ៣នាក់ ជីះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាព ឆក់ខ្សែ ក ពីស្ត្រីម្នាក់ កំពុងជិះម៉ូតូជាមួយចៅ បណ្តាលឱ្យដាច់ខ្សែ ក ជ្រុះទៅលើថ្នល់ ឯជនសង្ស័យ បានដួលម៉ូតូ ហើយរត់ទៅជិះម៉ូតូបក្ខពួក រត់គេចខ្លួន បន្សល់ទុកម៉ូតូ នៅកន្លែងកើតហេតុ។

ហេតុការនេះ បានកើតឡើង កាលពីវេលាម៉ោង០៣ និង៣០នាទី រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ចំណែកខ្សែ ក ជ្រុះ នៅចំណុចផ្លូវ២២៣ កែង២៣៤ ក្នុងសង្កាត់ផ្សាដើមគ ខណ្ឌ ទួលគោក។ ម៉ូតូរបស់ជនសង្ស័យ ដែលបន្សល់ទុកកន្លែងកើតហេតុនោះ ម៉ាក់ C ១២៥ ពណ៌ខ្មៅ សេរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FL-6152 ។ ចំណែកខ្សែរបស់ជនរងគ្រោះ ធ្វើពីប្លាកទីន។ ខ្សែកនេះ ជនសង្ស័យ ឆក់មិនបានសម្រេចទេ ដោយដាច់ជ្រុះនៅលើផ្លូវ ហើយជនរងគ្រោះ រើសយកវិញ។ ប្រភពកន្លែងកើតហេតុថា ជនសង្ស័យជិះម៉ូតូ ២គ្រឿង គ្នា ៣នាក់ បានធ្វើសកម្មភាព ឆក់ខ្សែ ក ពីស្ត្រីម្នាក់ ខណកំពុងជិះជាមួយចៅ ២នាក់ទៀត។ ពេលជីះមកដល់ចំណុចកើតហេតុ ជនសង្ស៍យ ដែលជិះម្នាក់ឯង ធ្វើសកម្មភាពឆក់ តែពេលឆក់ បានបណ្តាលឱ្យរ៉េចង្កូត ដួលជ្រុះខ្សែ ក ហើយជនសង្ស័យ បានរត់ទៅជិះម៉ូតូបក្ខពួក គេចខ្លួនបាត់តែម្តង។ ម៉ូតូ ត្រូវប៉ូលិសយកមករក្សាទុក៕

photo_2016-04-29_16-09-53 photo_2016-04-29_16-09-56 photo_2016-04-29_16-09-59 photo_2016-04-29_16-10-03 photo_2016-04-29_16-10-07

មតិយោបល់