អ៊ីរ៉ាក់ៈ ISIS បានចេញផ្សាយវីដេអូមួយ ដែលបានបង្ហាញពីសកម្មភាពកុមារ និងពួកសកម្មប្រយុទ្ធក្មេងជំទង់ ប្រហារជីវិតបុរស ១៦ នាក់ ចោទប្រកាន់ពីបទចារកម្ម នៅទីក្រុងនីនីវេ ក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងវីដេអូនេះ ពួកភេវរករ ISIS បានបង្រៀនកុមារតូចម្នាក់ ពីរបៀបកាត់ក្បាលសម្លាប់ពួកគ្រីស្ទាន។
វីដេអូថ្មីដ៏គួរឲ្យរន្ធត់នេះ មានរយៈពេល ១៥ នាទី ដែល ISIS បានបង្ហាញពីក្មេងប្រុសម្នាក់ ត្រូវបានពួកគេប្រគល់កាំភ្លើង និងបង្ខំឲ្យប្រតិបត្តិបាញ់សម្លាប់អ្នកទោស៕
មតិយោបល់