ព័ត៌មានជាតិ

​ក្នុងចំណោម​១៥​គ្រួសារ ត្រូវ​រង​ផល​ប៉ះពាល់​ជំនន់ ​ទឹកភ្លៀងរៀង​រាល់ឆ្នាំ​

កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋរស់នៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរចំនួន៨គ្រួសារ ក្នុងចំណោម១៥គ្រួសារ បានសម្តែងនៅទុក្ខកង្វល់របស់ពួកគាត់ថា ពួកគាត់បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងដំណាំហូបផ្លែងាប់អស់ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

បើតាមពួកគាត់ដែលរស់នៅ តាមបណ្តោយផ្លូវជាតិលេខ៥ រួមនិងវិទ្យាល័យហ៊ុន សែន រលាប្អៀរជើង បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សា និងដំណាំហូបផ្លែអ្វីចេះតែងាប់ ដោយសារមាន៣គ្រួសារ បានដាក់លូទឹកធ្វើស្ពានចូលផ្ទះរបស់ពួកគាត់តូចៗពេក ទើបពួកគាត់សំណូមពរឲ្យ អាជ្ញាធរស្រុកខេត្ត និងមន្ទីរសាធារណការ ខេត្តជួយដោះស្រាយបញ្ហានេះ ។

លោក អ៊ិន សារ៉ាន់ មេភូមិទ័ពត្បែង បាននិយាយថា ប្រជាពលរដ្ឋដែលធ្វើស្ពានដាក់លូតូចៗ ខាងលើនេះរួមមាន ៖ ១ឈ្មោះ ហ៊ី ស៊ុយ ម្ចាស់ស្ថានីយ៍ប្រេង ដាក់លូតូចៗហើយបត់បែនឆ្ងាយ នៅមុខស្ថានីយ៍ប្រេងរបស់ខ្លួន ២ឈ្មោះ ខៀវ ណៃ នៅភ្នំពេញមានដីនៅក្នុងភូមិទ័ពត្បែង និង២ឈ្មោះ សុខ ធារ៉ា ទិញដីនៅក្នុងភូមិតែគាត់នៅឯភ្នំពេញ ។

គ្រួសារទាំង៣ខាងលើនេះ ពេលធ្វើស្ពានដាក់លូពួកគាត់ មិនដែលសុំច្បាប់ពីអាជ្ញាធរ ភូមិឃុំឡើយ ហើយកន្លងមកក្នុងឆ្នាំ២០១៤ អាជ្ញាធរឃុំ ធ្លាប់ហៅពួកគាត់ ទៅអប់រំណែនាំ និងធ្វើកិច្ចសន្យា ឲ្យពួកគាត់រុះរើស្ពានលូតូចៗ ទាំងនោះចេញ និងធ្វើជាស្ពានមុខផ្ទះឲ្យបានធំៗដោយមិនបាច់ដាក់លូទេ ទើបចរន្តទឹកប្រឡាយហូរលឿន និងពេលមានជំនន់ទឹកភ្លៀងមិនសូវស្ទះ។ ប៉ុន្តែកិច្ចសន្យាថា ព្រមរុះរើនោះ តាំងពីជំនាន់លោក ឈឹម វុឌ្ឍា អភិបាលស្រុកចាស់ មកដល់ពេលនេះជាង២ឆ្នាំហើយ គឺមិនឃើញពួកគាត់ គោរពកិច្ចសន្យានោះឡើយ។

ដោយឡែកបុរសម្នាក់ និងស្ត្រីម្នាក់ ជាប្រជាពលរដ្ឋបានឡើងប្រហាក់ប្រហែល លោកមេភូមិដែរបានលើកឡើងថា៖ មុនឆ្នាំ២០១២ពួកគាត់ទាំង១៥គ្រួសារនេះ មិនដែលមានផលប៉ះពាល់ ដូចពេលនេះទេ ព្រោះថាកាលណោះ ពុំមានអ្នកធ្វើស្ពានដាក់លូតូចៗបែបនេះទេ គឺទឹកប្រឡាយហូរទៅយ៉ាងស្រួល ទោះបីមានភ្លៀងធំយ៉ាងណាក៏ដោយ។ តែ៤ឆ្នាំជាប់ៗគ្នានេះ ដោយសារតែផលប៉ះពាល់ខាងលើ ពួកគាត់ដំណាំអ្វីក៏មិនរស់ដែរ គឺឲ្យតែមានទឹកជំនន់ គឺដំណាំទាំងនោះងាប់អស់ ។

ដោយសារផលប៉ះពាល់ទាំងនេះ ទើបពួកគាត់សំណូមពរដល់ លោកអភិបាលស្រុករលាប្អៀរ លោកអភិបាលខេត្តកំពង់ឆ្នាំង និងលោកប្រធានមន្ទីរសាធារណការ ខេត្តជួយដោះស្រាយជូន ពួកគាត់ផងព្រោះពួកគាត់មានដាំដុះអ្វីមិនកើតជាង៤ឆ្នាំហើយ ។

ទាក់ទងបញ្ហានេះ លោក សោម វឺន អភិបាលស្រុករលាប្អៀរ នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះ បានបញ្ជាក់ឲ្យដឹងថា រឿងនេះ លោកមិនទាន់ទទួលរបាយការណ៍ ពីលោកឃុំពង្រនោះទេ តែល្ងាចនេះឬក៏ថ្ងៃស្អែក លោកនិងទាក់ទងជាមួយ មន្ទីរសាធារណការខេត្ត ចុះទៅត្រួតពិនិត្យមើល បើមានផលប៉ះពាល់ពិតមែននោះ លោកនិងមន្ទីរសាធារណការខេត្ត និងធ្វើរបាយការណ៍ឆ្លងយោបល់ លោកអភិបាលខេត្តសម្រេច ថាតើត្រូវធ្វើបែបណា ដើម្បីដោះស្រាយផលប៉ះពាល់ខាងលើនេះ ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ៕

%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%87%e1%9f%86%e1%9e%93%e1%9e%93%e1%9f%8b-1%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%87%e1%9f%86%e1%9e%93%e1%9e%93%e1%9f%8b-2%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%87%e1%9f%86%e1%9e%93%e1%9e%93%e1%9f%8b-3%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%87%e1%9f%86%e1%9e%93%e1%9e%93%e1%9f%8b-4%e1%9e%82%e1%9f%92%e1%9e%9a%e1%9f%84%e1%9f%87%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%87%e1%9f%86%e1%9e%93%e1%9e%93%e1%9f%8b-5

មតិយោបល់