អាមេរិកៈ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Piper Jaffray បានឲ្យដឹងថា មានត្រឹមតែ ២ភាគរយប៉ុណ្ណោះ ដែលអ្នកប្រើស្មាតហ្វូន Android បានងាកទៅទិញ iPhone 7 របស់ក្រុមហ៊ុន។
នៅក្នុងរបាយការណ៍ដែលបានមកពីស្ទង់មតិរបស់ Piper Jaffray បានបញ្ជាក់ថា ក្នុងចំណោមអតិថិជនទាំងអស់ ដែលបានទិញ iPhone គឺមាន iPhone 7 ចំនួន ៥៤ភាគរយ និង iPhone 7 Plus ចំនួន៤៦ភាគរយ។
ក្នុងចំណោមអ្នកទិញ iPhone ថ្មីទាំងអស់ មានត្រឹមតែ ២ភាគរយប៉ុណ្ណោះ ដែលបានបោះបង់ស្មាតហ្វូនប្រើ Android ដោយងាកទៅចាប់អារម្មណ៍ iPhone 7 ខណៈមាន ៣០ភាគរយបានប្ដូរពី iPhone 6 ទៅប្រើ iPhone 7។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Apple នៅមិនទាន់បានបញ្ជាក់ពីតួលេខនៃការលក់ iPhone 7 ឡើយ ប៉ុន្តែបើតាមការលើកឡើងរបស់ក្រុមអ្នកវិភាគគឺ iPhone 7 អាចនឹងលក់ដាច់ច្រើនជាងម៉ូដែលមុនៗ៕
មតិយោបល់