ព័ត៌មានជាតិ

ផ្ទេរភារកិច្ចមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ពោធិ៍សាត់ៈ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនៅ២និង៣០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយទាហាន ជាច្រើនរូបផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិលេខៈ២៥៣ តត ០៩១៦ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន បានសម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

ទី១ ផ្លាស់ប្ដូរឧត្តមសេនីយ៍ត្រី ខេន ទីតូ មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកែបវិញ។

ទី២ ផ្លាស់ប្ដូរឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ទៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់វិញម្ដង៕

photo_2016-09-20_17-55-49photo_2016-09-20_17-55-51photo_2016-09-20_17-55-53photo_2016-09-20_17-55-56photo_2016-09-20_17-55-32photo_2016-09-20_17-55-34photo_2016-09-20_17-55-36photo_2016-09-20_17-55-39photo_2016-09-20_17-55-41photo_2016-09-20_17-55-44photo_2016-09-20_17-55-47

មតិយោបល់