ព័ត៌មានជាតិ

ឪពុកទៅព្រៃ ម្តាយទៅចម្ការ ទុកកូនស្រីឲ្យលង់ទឹកស្រះស្លាប់

រតនគិរីៈ ឪពុកម្ដាយទៅធ្វើការឆ្ងាយអស់ ដោយទុកឲ្យកូនស្រីអាយុ២ឆ្នាំនៅផ្ទះ បណ្ដាលឲ្យលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចចំការ ស្ថិតក្នុងភូមិចាអ៊ុងកៅ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យថា ក្មេងស្រីរងគ្រោះឈ្មោះ ហល់ ណាងពឺល អាយុ ២ឆ្នាំកន្លះ មានឪពុកឈ្មោះ ប្លាយ ហល់ អាយុ២៧ឆ្នាំ ជនជាតិ គ្រឹង និងម្តាយឈ្មោះ ស្មាត គង់ អាយុ៣៦ឆ្នាំ ជនជាតិ គ្រឹង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ គឺឪពុកទៅព្រៃ ម្តាយទៅចម្ការទុកកូនស្រីនៅផ្ទះ ហើយក្មេងស្រីបានចុះទៅលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់តែម្ដង។

ក្រោយទទួលបានដំណឹងពីមេភូមិងនៅរសៀលម៉ោងប្រហែល២ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងប៉ុស្តិ៍ក៏បានចុះទៅដល់កន្លែកើតហេតុពិនិត្យមើលថា ក្មេងរងគ្រោះពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ ពិនិត្យចប់ សពបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

photo_2016-09-21_10-08-16photo_2016-09-21_10-08-06photo_2016-09-21_10-08-09photo_2016-09-21_10-08-13

មតិយោបល់