កណ្តាលៈ សង្សារវ័យក្មេង១គូ កំពុងចាត់ចែងចែកចាយគ្រឿងញៀន ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងព្រហ្មទណ្ឌអធិការក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយត្រី ចំរើន បញ្ញា អធិការរងទទួលផែនបទល្នើសប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានឃាត់ខ្លួនកាលពីវេលាម៉ោង២២និង១២នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចផ្ទះសំណាក់៣៦២ បន្ទប់លេខ៣ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយត្រី ចំរើន បញ្ញា បានប្រាប់ឲ្យដឹងថា សង្ស័យទី១.ឈ្មោះ រិន សុធី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ និងទី២.ឈ្មោះ ឈិត ស្រីណា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំ នៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាដក ។ វត្ថុតាងចាប់បានរួមមាន ៖ -ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ១៣កញ្ចប់តូច។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
https://youtu.be/tHYb_-UXJzM
មតិយោបល់