(ភ្នំពេញ): បុរស ២ នាក់រងរបួសធ្ងន់ទាំងសងខាងខណៈ ដែលបុរសម្នាក់ឆ្លងផ្លូវមិនបានប្រយត្ន័។ ហេតុកាណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ៤ នឹង ០០ នាទី ថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិ ដំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បេីតាមប្រភពពត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញមានបុរសម្នាក់ ដេីរឆ្លងផ្លូវដោយក្នុងស្ថានភាពស្រវឹង ដោយមិនបានមេីលឆ្វេងស្ដាំ ស្រាប់តែភ្លាមនោះមានម៉ូតូមួយគ្រឿងបេីកបរដោយបុរសម្នាក់បានបេីកបរដោយល្បឿនលឿន ស្រាប់តែជ្រុលចង្កូតបុកចំពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។ ក្រោយពេលកេីតហេតុខាងសមត្ថកិច្ចបានជួយអន្ដរាគមន៍ ហេីយបានបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ។
ប្រភពដដែល បានបន្ដទៀតថា ជនរងគ្រោះទី ១ឈ្មោះ រត្ន័ (អ្នកបេីកម៉ូតូ) ភេទប្រុស អាយុ ២៣ ឆ្នាំ មានមុខរបរជាអ្នកបេីករថយន្ដ កន្លែងអេតចាយ ស្នាក់នៅលូរប្រាំ សង្កាត់ស្ទឹងមានជ័យ ហេីយមានស្រុក កំណេីតនៅស្រុក អង្គបុរី ខេត្ដតាកែវ ត្រូវបានបញ្ជូនទៅ ពេទ្យរុស្សី ចណែកជនរងគ្រោះទី២ ឈ្មោះ សុខ ឡន (អ្នកឆ្លងផ្លូវ) ភេទប្រុស អាយុ ៣០ ឆ្នាំ មានបុខរបរជាអ្នករត់កង់បី ស្នាក់នៅវត្ដ នន់មុន្នី ហេីយមានស្រុកកំណេីតនៅ ភូមិរិនទ្រី ឃំុសម្លពៅ ស្រុក រមាសហែក ខេត្តព្រៃវែង ត្រូវបាបបញ្ជូនទៅកាន់ពដទ្យ ចន្ទ្រាវុធ សង្កាត់ស្ទឹងមានជ័យ ។
ព័ត៌មានជាតិ
មតិយោបល់