ព័ត៌មានជាតិ

នៅភ្នំពេញ ដាច់ភ្លើង៣ខណ្ឌ ដល់ម៉ោង៣រសៀលនេះ

ភ្នំពេញ: តាមសេចក្ដីជូនដំណឹង នៅថ្ងៃទី២៤ ខែកញ្ញានេះ ខណ្ឌចំនួន៣ រួមមាន ខណ្ឌឫស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ នឹងត្រូវផ្ដាច់ចរន្តអគ្គិសនីរហូតដល់ម៉ោង៣រសៀល។ ការផ្ដាច់ភ្លើងនេះ គឺធ្វើឡើងតាមការជូនដំណឹង អំពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅរាជធានីភ្នំពេញ រយ:ពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃសុក្រ ទី២៣ ដល់ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គិសនីកម្ពុជា។

បើតាមអគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី: ១-តំបន់ៅភ្លើងមួយចំនួនដែលស្ថិតនៅក្នុងភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ(សាខាវត្តភ្នំ) ២-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិទួលរកា ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (សាខាចាក់អង្រែក្រោម) និង៣-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(សាខាចាក់អង្រែក្រោម)

ការផ្ដាច់ភ្លើងនៅរាជធានីភ្នំពេញ រយ:ពេល៣ថ្ងៃនេះ គឺដើម្បីឲ្យក្រុមការងារអនុវត្តការជួសជុល ផ្លាស់ប្ដូរ ដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ បង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ៕

edc_pp_21-09-16

មតិយោបល់