អាល្លឺម៉ង់ៈ របាយការណ៍ស្រាវជ្រាវបានបង្ហាញថា តួលេខនៃការលក់ iPhone 7 និង iPhone 7 Plus មានចំនួនទាបជាងឆ្នាំមុន ប៉ុន្តែក្រុមហ៊ុន Apple បានបញ្ជាក់ថា ការលក់មានចំនួនកើនឡើងលើសពីការរំពឹងទុក។
ស្ថាប័នស្រាវជ្រាវ GfK របស់អាល្លឺម៉ង់បានបង្ហាញថា តួលេខនៃការលក់ iPhone 7 និង iPhone 7 Plus នៅសប្ដាហ៍ដំបូងមានចំនួនទាបជាងឆ្នាំមុនរហូតដល់ ២៥ភាគរយ ប៉ុន្តែស្ថាប័នមួយនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការធ្លាក់ចុះឡើយ។
ផ្ទុយពីនេះ ក្រុមហ៊ុន Apple បានថ្លែងប្រាប់សារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes ថា តួលេខដែលចេញផ្សាយដោយ GfK នោះគឺមិនមែនជាតួលេខពិតឡើយ ប៉ុន្តែ Apple មិនបានបញ្ជាក់ពីតួលេខពិតប្រាកដឡើយ។
ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថា បានត្រៀមទុក iPhone 7 និង 7 Plus ចំនួន ១០០លានគ្រឿងសម្រាប់ទុកលក់នៅចុងឆ្នាំនេះ ដែលលើសពីកាលឆ្នាំមុន៕
មតិយោបល់