ព័ត៌មានជាតិ

ចោរឆក់៧នាក់ យ៉ាងសកម្ម ត្រូវសមត្ថកិច្ចក្របួចចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប

ភ្នំពេញ: បើតាមមន្ត្រីប៉ូលិសខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា ចោរឆក់យ៉ាងសកម្ម ៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចក្របួច ចាប់បានភ្លាមៗ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូប បានសម្រេចពីនារីរងគ្រោះម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងនាយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ជិតវិទ្យាល័យជាសុីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

នារីរងគ្រោះ បាននិយាយថា មុនកើតហេតុនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Click ចេញពីធ្វើការ ក្នុងគោលបំណង ត្រឡប់ទៅផ្ទះ ដោយជិះម្នាក់ឯងឆ្លងស្ពានអាកាសស្ទឹងមានជ័យ លុះជិះមកដល់មុខវិទ្យាល័យជាសុីមសាមគ្គី ដែលជាកន្លែងកើតហេតុ ក៏លេចមុខជនល្មើស ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Dream សង់ មកជិះអែបរួចធ្វើសកម្មភាព ឆក់កាបូបពីនារីរងគ្រោះ បន្ទាប់ពីឆក់បានហើយ ជនសង្ស័យទាំង២នាក់ខាងលើ បានព្យាយាមបើកម៉ូតូគេចចេញ ពីកន្លែងកើតហេតុ តែត្រូវបាននារីរងគ្រោះស្រែកថាចោរៗ គាប់ជួនពេលនោះ ក៏មានសមត្ថកិច្ចខណ្ឌទួលគោក ដែលល្បាតនៅក្បែរ ឭបានជិះដេញតាមជនសង្ស័យ ពីក្រោយរហូតដល់សាលាទឹកល្អក់។

ភ្លាមនោះជនសង្ស័យបានជិះចូលទៅក្នុងសាលា ដែលមានបក្ខពួក៥នាក់ទៀតអង្គុយចាំ នៅក្នុងនោះ ក៏ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក ចាប់បានទាំងអស់ និងបានដកហូតកាបូបនារីរងគ្រោះមកវិញរួចជាមួយម៉ូតូ របស់ជនសង្ស័យដែលជិះធ្វើសកម្មភាពផងដែរ។ ចំណែកកាបូបរបស់នារីរងគ្រោះ​ ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ប្រគល់ទៅឲ្យវិញហើយ៕

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

ឆក់កាបូប

មតិយោបល់