ព័ត៌មានជាតិ

បើកម៉ូតូជ្រុលទៅបុកចំកង់រថយន្តកុងតឺន័រខាងមុខបណ្តាលឲ្យអ្នកបើកបររងរបួស

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រមួយគ្រឿងបត់រថយន្តធ្វេស​ប្រហេសបណ្តាល​ឲ្យអ្នក​បើកម៉ូតូ​ជ្រុលទៅបុកចំកង់ខាងមុខរថយន្តរងរបួស ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០១៦ នៅតាម
ប​ណ្តោយផ្លូវជាតិលេខ៤មុខសម្ភពចោមចៅ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកុងតឺន័រដឹកស៊ីម៉ង់ដ៍ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-9269 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ រថយន្តខាងលើក៏បត់ ត្រឡប់ក្រោយ​ដោយមិន​ប្រយត្ន័ ស្របពេលនោះក៏មានម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខមួយគ្រឿងបើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ចាប់​ហ្វ្រាំង​មិនទាន់ជ្រុលទៅបុកកង់រថយន្តកុងតឺន័របណ្តាលឲ្យរងរបួសស្រាល គៀបជាប់ម៉ូតូជាមួយនឹងកង់រថយន្ត ចំណែកអ្នកបើកបរ​រថយន្តបង្កភ័យខ្លួន​ក៏បើកទ្វារថយន្តចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ៕

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

គ្រោះ.ចរាចរណ៍

មតិយោបល់