ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ចងកសម្លាប់ខ្លួន

សៀមរាប: បុរសវ័យចំណាស់ម្នាក់មានជំងឺសសៃប្រសាទ បានគិតខ្លី ធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងនៅលើដើមស្វាយក្បែផ្ទះ បង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង ៣០នាទី យប់ឈានចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិគ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចដែលចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុបានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះមានឈ្មោះ អ៊ួន ព្រេក ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសាររបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រា ពេលផឹកស្រាម្តងៗ មិនដែលហូមបាយទេ ហើយចេះតែរវើរវាយ រហូតធ្វើឲ្យគាត់កើតជំងឺសរសៃប្រសាទ បណ្ដាលឲ្យគាត់គិតខ្លីធ្វើសកម្មភាពយកខ្សែនីឡុង មកចងកសម្លាប់ខ្លួនស្លាប់បែបនេះតែម្តង ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនឹងនគរបាលជំនាញចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ចងករ

ចងករ

មតិយោបល់