ព័ត៌មានជាតិ

នាំយកអំណោយលោកឧត្ដមសេនីយ៍ នេត សាវឿន ចែកជូនដល់កម្លាំងនគរបាលការពារព្រុំដែន៩០៥

ឧត្តរមានជ័យៈ អំណោយរបស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានយកចែកជូនដល់កម្លាំងនគរបាលការពារព្រុំដែន៩០៥ ស្ថិតនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ពិធីធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូច ៩០៥ តាមរយៈលោក ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរង នគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដល់កងកម្លាំងនគរបាលការពារព្រំដែន គោកវរសេនាតូច ៩០៥ ដែលតែងតែយកចិត្តទុកដាក់បំពេញភារកិច្ចគ្រប់កាលៈទេសៈ ដូចជាកិច្ចសហការល្អតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងជាពិសេសតែងតែជួយដល់ប្រជាពលរដ្ឋក្នុងពេលជួបផលលំបាកគ្រប់បែបយ៉ាង។

ជាចុងក្រោយកម្មវិធី ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ បានប្រគល់អំណោយរបស់លោក ឧត្តមសេនីយ៍ នេត សាវឿន ដល់កម្លាំងនគរបាលព្រំដែនគោកវរៈ៩០៦ រួមមាន ៖ ស្រាបៀរ៧០កេស ទឹកក្រូច៧០កេស អង្ករ១តោន មី៧កេសធំ ត្រីខ៣កេសធំ ឆៃប៉ូវ២០០គីឡូក្រាម បន្លែត្រឡាច៥០ថង់៤០០គីឡូក្រាម ត្រីចំហុយ ១០កញ្ច្រែង នំអន្សម ២កេស១៥០នំ និងថវិកា៥លានរៀល ផងដែរ៕

photo_2016-09-28_14-20-04photo_2016-09-28_14-20-06photo_2016-09-28_14-19-56photo_2016-09-28_14-19-57photo_2016-09-28_14-19-59photo_2016-09-28_14-20-00photo_2016-09-28_14-20-02

មតិយោបល់