ក្រុមបាល់ទាត់មិនអាជីព ព្រះបាទ FC បានលើកពាន Stung Treng Youth Futsal Tournament ដែលជាពានរង្វាន់បាល់ទាត់លើទីលានសម្បនិម្មិត្តលើកទី១ប្រចាំខេត្តស្ទឹងត្រែង ដោយយកឈ្នះក្រុម Echo FC ដោយលទ្ធផល ៣ ទល់និង ១ កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា។
លីគស្ម័គ្រចិត្តដែលរៀបចំដោយអង្គការយុវជនបំពេញបេសកម្ម ( Ywam ) នេះ មាន៨ក្រុមចូលរូម ដោយចែកចេញជាពីរពូល ហើយប្រកួតតែ២ថ្ងៃប៉ុណ្ណោះ ដើម្បីសម្រាំងយក៤ក្រុមទៅលេងវគ្គខ្វែង នឹងយក២ក្រុមទៅប្រជែងយកលេខ១តែម្តង។

ជាលទ្ធផល ក្រុមព្រះបាទ FC ក្រសោបបានតំណែងជើងឯក ដោយបានបំបាក់ Echo FC ៣ – ១។ ចំណាត់ថ្នាក់លេខ៣ ក្រុម We are one ដោយយកឈ្នះក្រុម សាមគ្គី FC ដោយលទ្ធផល ៨ – ០។
ចំពោះប្រាក់រង្វាន់ ជើងឯកទទួលបានពាន១មេដាយមាស១២គ្រឿងថវិការ៤០ម៉ឺនរៀល។ ជើងឯករង ទទួលបានពាន១មេដាយប្រាក់១២គ្រឿង ថវិការ២០ម៉ឺនរៀល ។ ចំណែកចំណាត់ថ្នាល់លេខ៣ ទទួលបានពាន១មេដាយសម្រិត១២គ្រឿង ចវិការ១០ម៉ឺនរៀល។




មតិយោបល់