ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្ស ៣២ នាក់កំពុងបាត់ខ្លួន ដោយសារគ្រោះរអិលបាក់ដីនៅចិន

ចិន: បើតាមអាជ្ញាធមូលដ្ឋាន នៅថ្ងៃព្រហស្បតិ៍ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣២ នាក់ កំពុងបាត់ខ្លួនក្នុងការរអិលបាក់ដី ដែលបង្កឡើងដោយសារព្យុះទីហ្វុង បានវាយប្រហារក្នុងភូមិចំនួនពីរ នៅភាគខាងកើតខេត្ត Zhejiang ប្រទេសចិន។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

គ្រោះរអិលបាក់ដីនេះ បានកើតឡើងប្រហែលម៉ោង ៥ ល្ងាចថ្ងៃពុធ នៅភូមិ Sucun ក្នុងតំបន់ Suichang បណ្ដាលឲ្យមនុស្ស ២៦ នាក់ កំពុងបាត់ខ្លួនបន្ទាប់ពីមានភ្លៀងខ្លាំងយ៉ាងខ្លាំង បង្កទ្បើងដោយព្យុះទីហ្វុង Megi ។

ព្យុះនេះ ថែមទាំងបណ្ដាលឲ្យមនុស្ស ៦ នាក់ផ្សេងទៀត នៅក្នុងភូមិ Baofeng នៃតំបន់ Wencheng បានបាត់ខ្លួន កាលពីយប់ថ្ងៃពុធ បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានបំផ្លាញដោយការរអិលបាក់ដី។

មកទល់ពេលនេះ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ អ្នកភូមិដែលបានបាត់ខ្លួន កំពុងតែបន្តដំណើរការ រុករក៕

32-people-missing-in-china-landslides-following-typhoon-1

32-people-missing-in-china-landslides-following-typhoon-2

32-people-missing-in-china-landslides-following-typhoon-3

មតិយោបល់