ព័ត៌មានជាតិ

មុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកពញ្ញាឭឃាត់ខ្លួន

(កណ្តាល): កម្លាំងនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មបាន២នាក់ ខណះដែលសមត្ថកិច្ចទទួលបានព៍ត៌មានថាមុខសញ្ញាខាងលើ កំពុងរៀបចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅឃាត់ខ្លួនបានភ្លាមៗ រួមនឹងថ្នាំញៀនមួយចំនួនធំ។
ហេតុការណ៍ចុះឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១ស្ថិតនៅចំណុច: ភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
លោកវរសេនីយ៍ ដួង តេង អធិការស្រុកពញ្ញាឮ បានប្រាប់ឲ្យដឹងថា ជនសង្សយ័ជាមុខសញ្ញាចែកចាយគ្រឿងញៀនទាំង២នាក់ខាងលើទី១ឈ្មោះវ៉ាន់ ចម្រើន ហៅតុញ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ.មានទីលំនៅភូមិភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ និងទី ២-ឈ្មោះបុំ បុប្ផា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្នោតមានទីលំនៅភូមិស្តុក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា ថ្ងៃខែឆ្នាំកើតហេតុខាងលើកម្លាំងជំនាញបានទទួលព័ត៌មានថាជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននៅម្តុំកើតហេតុខាងលើពេលនោះកម្លាំងជំនាញយុត្តិធម៌បានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២ម្នាក់និងវត្ថុតាងម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន១៤កញ្ចប់តូច.០២កញ្ចប់ធំ ក្បាលដបសំរាប់ជក់០១ ដែកកេះ០៥.ដាវ០១.ទុយយោសំរាប់វាល០១.កូនកន្ត្រៃ០២.សំបកថង់សំរាប់ច្រក០៣.ទូរសព្ទ០១.កូនក្របូប០១។
បច្ចុប្បន្នជនសង្សយ័ទាំង២ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕
   
    
    
   

មតិយោបល់