ព័ត៌មានជាតិ

ខណ្ឌសែនសុខ និងពោធិ៍សែនជ័យ ដាច់ភ្លើងទៀតហើយ

ភ្នំពេញ: តាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា មុននេះ៥នាទី តំបន់មួយចំនួនក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ មានករណីដាច់ចរន្តអគ្គិសនី ហើយក្រុមការងារកំពុងធ្វើការស្វែងរកកំហូតផងដែរ។

អគ្គិសនីកម្ពុជា ជូនដំណឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ នាវេលាម៉ោង២៖២៨នាទីរសៀលនេះ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F4) នៅតំបន់មួយចំនួន ដែលស្ថិតនៅ (1)ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករការ ខណ្ឌសែនសុខ (2) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងស្វែងរកកំហូច និងជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

EDC

មតិយោបល់