ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យករណីប្លន់យកទ្រព្យសម្បត្តិ

ភ្នំពេញៈ ប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតទឹកក្នុងវាលស្រែ សង្ស័យថា ករណីប្លន់យកទ្រព្យសម្បត្តិ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតឡើងនៅផ្លូវ៣០ម៉ែត្រ ក្នុងភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦។

បើតាមប្រជាពលរដ្ឋចោមរោមមើលសាកសព បានខ្សឹបគ្នាថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត សង្ស័យត្រូវគេប្លន់យកម៉ូតូ ដោយគ្មានអ្នកភូមិស្គាល់អត្តសញ្ញាណឡើយ។

បច្ចុប្បន្ន លោកអធិការនរគបាលខណ្ឌដង្កោ បានមកដល់ចំណុចកើតហេតុ រង់ចាំខាងជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសន្និដ្ឋានជាករណីអ្វីមួយឲ្យជាក់លាក់៕

%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%91%e1%9f%87%e1%9e%83%e1%9e%be%e1%9e%89%e1%9e%9f%e1%9e%96_03-09-16-1%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%91%e1%9f%87%e1%9e%83%e1%9e%be%e1%9e%89%e1%9e%9f%e1%9e%96_03-09-16-2

មតិយោបល់