ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស សុខសោភា លេចមុខយ៉ាងសាមញ្ញក្រោយឆាកតន្ត្រី

ភ្នំពេញៈ កំពូលតារាល្បីៗលំដាប់ជួរមុខខាងផ្នែកយុវវ័យ គេកត់សម្គាល់ថាតារាចម្រៀង មាស សុខសោភា មានភាពយ៉ាងសាមញ្ញជាងគេ ក្រោយឆាកតន្ត្រី។ នាងត្រូវគេសរសើរថា ជាតារាដែលមិនសូវប្រកាន់ខ្លួន និងមិនសូវនិយមតែងខ្លួនដូចគ្នានឹង ពេលបង្ហាញខ្លួន លើឆាកតន្ត្រីនោះផងដែរ។

ជាក់ស្ដែងការបង្ហាញខ្លួន របស់នាងកាលពីថ្ងៃទី២ តុលា ជាមួយនឹងក្រុម«គ្រួសារតារាកម្ពុជា» គឺអ្នកខ្លះមើលមិនចង់ស្គាល់ថាមាស សុខសោភា នោះផង ដោយសារតែនាងតុបតែង កាយយ៉ាងសាមញ្ញ ហើយមានភាពរួសរាយរាក់ទាក់ ដាក់គ្រប់គ្នាដាក់មហាជនគ្រប់គ្នា ដែលផ្ទុយពីតារាជួរមុខមួយចំនួន ។

មាស សុខសោភា និយាយថាបើទោះជានាងមានភាពមមាញឹកនឹង ការច្រៀងរាំស្ទើរ មិនមានពេលសម្រាក សូម្បីតែខែភ្លៀង នាងនៅតែឆ្លៀតធ្វើបុណ្យទានដែរ ដើម្បីកសាងកុសលផង និងដើម្បីឲ្យមានស្និទ្ធិស្នាលជាមួយមហាជន និងក្រុមតារាសិល្បៈផ្សេងទៀត។ នាងថាអ្វីដែលនាងចូលចិត្តនោះ គឺការតុបតែងខ្លួនយ៉ាងសាមញ្ញ ដោយមិនចូលចិត្តធ្វើខ្លួន ឲ្យស៊ីវិល័យដូចគ្នានឹង ពេលឡើងឆាទូរទស្សន៍។ នាងនិយាយថាបើគ្មានកម្មវិធីឡើងឆាក នាងមិនសូវធ្វើខ្លួន រញ៉េរញ៉ៃនោះទេ ដោយសារតែភាពសាមញ្ញ គឺធ្វើឲ្យនាងស្រឡះចិត្តជាង។
យ៉ាងណាមិញ នាងមិនភ្លេចលេងស្ទីលប្លែកៗ ក្នុងការតុបតែងកាយនោះដែរ ដោយសារតែនាងគឺជាតារា ដែលចាំបាច់ត្រូវតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍។

ខាងក្រោមនេះ ជាទិដ្ឋភាពដែលមាស សុខសោភា ធ្វើខ្លួនយ៉ាងសាមញ្ញក្នុងពិធីធ្វើបុណ្យ និងចែកអំណោយជូនដល់ ពលរដ្ឋជាមួយក្រុមតារាជាច្រើនទៀត កាលពីថ្ងៃទី២ តុលា គឺមួយថ្ងៃក្រោយចប់ភ្ជុំ នៅក្នុងវត្តខ្សត់មួយនៅខេត្តកំពង់ស្ពឺ ៕
meas-soksophea-1

meas-soksophea-2meas-soksophea-3meas-soksophea-4meas-soksophea-5meas-soksophea-6meas-soksophea-7meas-soksophea-8meas-soksophea-9meas-soksophea-10meas-soksophea-11meas-soksophea-12meas-soksophea-13meas-soksophea-14meas-soksophea-15meas-soksophea-16meas-soksophea-17meas-soksophea-18

មតិយោបល់