រត់ជាន់គ្នាស្លាប់ជាង១០០នាក់ នៅអេត្យូពី

បរទេសៈ កើតហេតុការណ៍រត់ជាន់គ្នាស្លាប់ នៅក្នុងពិធីបុណ្យ អរគុណព្រះជាម្ចាស់ ឬពីធីអឺរីសា របស់ជនជាតិអរូមា ដែលមានប្រជាជន ចូលរួមជាច្រើននាក់ ដោយតែមានក្រុមមនុស្សខ្លះ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល រហូតដល់មានជំលោះកើតឡើង ខណៈនោះ។ នេះដោយយោងតាមគេហទំព័រ BBC នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៦។

រដ្ឋាបាលនៅក្នុងតំបន់ទីក្រុង Bishoftu ជិតទីក្រុង Addis Ababa ប្រទេសអេត្យូពី បានរាយការណ៍ថា នៅក្នុងហេតុការណ៍រត់ជាន់គ្នា ស្លាប់ខាងលើមាន ចំនួនមនុស្សស្លាប់លើសពី ១០០នាក់ និងអ្នករងរបួសជាច្រើននាក់។ នេះបណ្ដាលមកពីពួកគេភ័យស្លន់ស្លោ ដោយសារតែមានក្រុមមនុស្សមួយក្រុម ក្រោមឡើងស្រែកខ្លាំងៗ ធ្វើបាតុកម្មប្រឆាំនិងរដ្ឋាភិបាល រហូតដល់ឈ្លោះគ្នា ជាមួយនឹងក្រុមរដ្ឋាភិបាល ។

គួរបញ្ចាក់ផងដែរថា រហូតមកដល់ម៉ោងនេះ គឺមានតួរលេខចំនួនអ្នកស្លាប់ពិតប្រាកដ ឡើងលើសពី១០០នាក់ហើយ ក្នុងនេះក្រុមអ្នកតវ៉ាកំពុងអំពាវនាវដល់ក្រុមគ្រួសារ ដែលមានសមាជិកបាត់បង់ជីវិត ដោយស្នាដៃប៉ូលិស ចេញមកទីប្រជុំជនដើម្បីតវ៉ា ក្នុងរយៈពេល៥ថ្ងៃទៀត ខណៈដែលមានការការពារ បាតុកម្មពីកម្លាំងប៉ូលិសយ៉ាងណែនណាំ ៕

article-doc-gr5s3-1ngicgt06ob1dee826a52e03531b-726_634x848 article-doc-gr5s3-1ngicgt06ob1dee826a52e035551-32_634x421 article-doc-gr5s3-2onouw0dw2ba61df89f0f4e9ce52-552_634x421 article-doc-gr5s3-2onouw0dw2ba61df89f0f4e9d5ad-167_634x421 article-doc-gr5s3-2onouw0dw2ba61df89f0f4e9e339-965_634x422

 

មតិយោបល់