ភ្នំពេញៈ ការលុបដីដើម្បីធ្វើការអភិវឌ្ឍន៍ ពិតជាធ្វើឲ្យមានការប៉ះពាល់ដល់ ចរន្តទឹកហូរ ។ ជាក់ស្តែង សម្រាប់ផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ក្នុងសង្កាត់កំបូរ ខណ្ឌពោធិ៍សែនជ័យ បានទទួលរងការលិចលង់យ៉ាងខ្លាំង។
បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣ តុលាម្សិលមិញនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូនរាជធានីភ្នំពេញ លោក ហែម ដារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ឋ អភិបាលរងខណ្ឌ បានចុះពិនិត្យ ដោះស្រាយបញ្ហា ទឹកលិចផ្លូវជាតិលេខ៤ មុខសាលាក្តីខ្មែរក្រហម ឃើញថា ទីតាំងផ្លូវជាទំនាប សងខាងផ្លូវលុបដីអភិវឌ្ឍន៍ និងទទួលទឹកបន្ថែមពីស្រុកអង្គស្នួល ដោយត្រូវអនុវត្ត ដូចខាងក្រោមនេះ៖
១-បានកាយបង្ហូរទឹក ការដ្ឋានកំពុងដាក់លូ ជាបណ្តោះអាសន្ននៅមុខវិទ្យាល័យជម្ពូវ័ន្ត រួចបង្ហូរទៅប្រឡាយទួលពង្រ ឆ្ពោះបន្តទៅបឹងជើងឯក។
២-បានបិទទ្វារទឹកប្រឡាយតាហោ មិនឲ្យហូរចូលមកតំបន់ភូមិអង្គ។
៣-នៅព្រឹកថ្ងៃទី៤ ខែតុលា បានបញ្ជូនអេស្កាវ៉ាទ័រ ទៅជីកបើកមុខទឹក នៅប្រឡាយទួលពង្រ ដោយសារស្ទះកំបោក ស្មៅ សំរាម ធ្វើឲ្យប្រឡាយពេញប្រៀប។
ដោយឡែក បញ្ហាកើតជង្ហុគថ្មីៗនៅផ្លូវជាតិលេខ៤ មន្ទីរកំពុងរៀបចំកម្លាំងចុះជួសជុល ដោយប្រើប្រាស់កៅស៊ូត្រជាក់ ៕
មតិយោបល់