ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនចិន៖ បុគ្គលិកប្រើ iPhone 7 ត្រូវលាឈប់ជាបន្ទាន់

ចិនៈ ក្រុមហ៊ុនចិនមួយបានចេញសេចក្ដីព្រមាន ដល់បុគ្គលិកដែលប្រើប្រាស់ iPhone 7 និង 7 Plus ត្រៀមខ្លួនលាឈប់ជាបន្ទាន់ កុំឲ្យក្រុមហ៊ុនបណ្ដេញចេញ ប៉ុន្តែបើសិនជាចង់ធ្វើការនៅក្នុងក្រុមហ៊ុន​បន្ត​ទៀត ត្រូវលក់ iPhone 7 នោះចោល។

ប្រធានក្រុមហ៊ុន Nanyang Yongkang Medicine Company បានចេញសេចក្ដីប្រកាសថា សម្រាប់​បុគ្គលិកទាំងអស់ ដែលប្រើ iPhone 7 គួរតែដាក់ពាក្យជាបន្ទាន់ ព្រោះក្រុមហ៊ុនមិនចង់ឃើញ​បុគ្គលិក​ទាំងឡាយណា ប្រើប្រាស់ iPhone នោះទេ។

នៅក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា មូលហេតុដែលចេញសេចក្ដីព្រមាននេះគឺ ក្រុមហ៊ុនមិនចង់​ឃើញ​បុគ្គលិកប្រើរបស់ថ្លៃៗ ជាពិសេសគឺ iPhone 7 ដោយគិតជាមធ្យមវាមានតម្លៃ ៨០០ដុល្លារ ខណៈ 7 Plus មានតម្លៃ ៩៦០ដុល្លារ (តម្លៃនៅក្នុងប្រទេសចិន)។

ប្រធានក្រុមហ៊ុនខាងលើ បានបញ្ជាក់ថា បុគ្គលិកដែលមានតម្លៃខ្ពស់នៅក្នុងក្រុមហ៊ុន ត្រូវចំណាយ​ប្រាក់​ខែ ចំនួន ៣ខែ ទើបទិញ iPhone 7 បាន ដូច្នេះហើយលោកមិនចង់ឲ្យបុគ្គលិក​ចាយលុយឥតប្រយោជន៍​នោះទេ ម្យ៉ាងទៀតលោកចង់ឲ្យបុគ្គលិកទាំងអស់យកលុយដែលចំណាយទិញ iPhone 7 នោះ ទៅចាយ​សម្រាប់​គ្រួសារ វាជារឿងល្អជាង៕

iphone-7-price

មតិយោបល់