ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញបាននិងកំពុងបើកវេទិកាសាធារណៈនៅកោះពេជ្រ ដើម្បីស្តាប់សំណូមពរប្រជាពលរដ្ឋ

ភ្នំពេញៈ ក្រុមប្រឹក្សារាជធានីភ្នំពេញនៅម៉ោង៨ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ បាននិងកំពុងបើកវេទិកាសាធារណៈ​មួយនៅ​កោះពេជ្រ ដើម្បីស្តាប់សំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំការមន ដើម្បីយកសំណើរនិងសំណូមពរទាំងនោះទៅអនុវត្តបម្រើ​ប្រជាពលរដ្ឋឲ្យចំគោលដៅដែលប្រជាពលរដ្ឋចង់បាន។

វេទិកានេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពី មន្ទីរអាជ្ញាធរដែនដី រួមនិងប្រជាពលរដ្ឋរាប់រយនាក់។

ក្នុងឱកាសនេះដែរលោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា ការបង្កើតឲ្យមានវេទិកាសាធារណៈនេះឡើង ក្នុងគោលបំណងឲ្យប្រជាពល​រដ្ឋទាំងអស់បានលើកឡើងពីមតិ យោបល់ ពីភាពអសកម្មនានានៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចបានដឹងនិងបានជួយដល់​ប្រជាពលរដ្ឋចំ​គោលដៅ​ដែលប្រជាពលរដ្ឋចង់បាននិង ក៏ដូចជាផ្លាស់ប្តូរ បទពិសោធន៍រវាងក្រុមប្រឹក្សា សង្កាត់ ខណ្ឌផងដែរ ដើម្បីយកបទពិសោធន៍ទាំង​នោះទៅ​អនុវត្តឲ្យបានជោគជ័យ។

លោកបន្តថា ការបង្កើតវេទិការនេះឡើងដើម្បីឲ្យអាជ្ញាធរក្រុងក៏ដូចជាអាជ្ញាធរខណ្ឌបានបង្ហាញពីស្នាដៃក៏ដូចជាសមិទ្ធ​ផលនានាដែល​បានអនុវត្តជូនប្រ​ជាពល​រដ្ឋ​ក្នុងមូលដ្ឋានអស់រយៈពេលមួយឆ្នាំកន្លងមក៕

សាលាក្រុងសាលាក្រុងសាលាក្រុងសាលាក្រុង

មតិយោបល់