ព័ត៌មានកីឡា

Messi ​កំពុង​បារម្ភ​ពី​របួស​ខ្លួន ស្រប​ពេល​មាន​ភារកិច្ច​ធំ​ជួយ​ជាតិ

លោក Edgardo Bauza គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនបាននិយាយថាកីឡាករ Lionel Messi កំពុងតែបារម្ភចំពោះរបួសក្រលៀនរបស់ខ្លួនដែលត្រូវសម្រាកជាច្រើនសប្ដាហ៍ខកខានជួយទាំងក្រុមជម្រើសជាតិនិង Barcelona

Messi រងរបួសនេះអំឡុងពេលលេងស្មើជាមួយ Altetico Madrid ១-១កាលពីខែមុននេះ។ ដោយរបួសនេះនឹងត្រូវធ្វើឱ្យរូបគេមិនបានចូលលេងជាច្រើនសប្ដាហ៍ ព្រោះត្រូវសម្រាកព្យាបាលយ៉ាងដិតដល់ពីសំណាក់ក្រុមគ្រូពេទ្យនៅទីក្រុង Barcelona ផ្ទាល់។

ចំពោះបញ្ហានេះ លោក Bauza ដែលជាអ្នកស្និទ្ធនិងកីឡាករអាហ្សង់ទីនខាងលើបាននិយាយដូច្នេះថា៖ “Messi បារម្ភពីរបួសគាត់ណាស់។ គាត់ចង់ចូលលេងវិញ ប៉ុន្តែវាជារឿងពិបាកសម្រាប់គាត់។ យើងមិនអាចប្រថុយដាក់គាត់ចូលលេងបានទេ យើងត្រូវប្រយ័ត្នទាំងអស់គ្នាជាមួយរបួសនេះ។ គាត់បច្ចុប្បន្នបានធូរស្បើយច្រើនហើយ នេះជាសញ្ញាល្អមួយ ហើយយើងសង្ឃឹមថាគាត់នឹងកាន់តែឆាប់ជាសះស្បើយ

Messi បានប្រកាសចូលនិវត្តន៍ម្ដងមកហើយក្រោយពីបានជួយក្រុមអាហ្សង់ទីនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣ដង តែមិនដែលបានក្លាយជាជើងឯក។ ខណៈដែលការត្រលប់ចូលជម្រើសជាតិវិញនេះ រូបគេជាអ្នកជួយអាហ្សង់ទីនរកជ័យជម្នះនៅពេលជម្រុះ World Cup 2018 ហើយក្នុងរដូវកាលថ្មីនេះទៀតសោត ខ្សែប្រយុទ្ធរូបនេះរកបាន៨គ្រាប់ហើយក្នុងក្លឹបអាជីព Barcelona

lionel-messi7591

មតិយោបល់