ពោធិ៍សាត់ៈ អាវុធច្នៃឆ្នុកចំនួន៤ដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងព្រៃ នាំយកមកប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃមួយកន្លែង ដែលមានទីតាំងនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា អាវុធទាំង៤ដើមនេះត្រូវបានប្រជាពលរដ្ឋ៤រូបប្រទះឃើញ ទី១ឈ្មោះ ម៉ា ចាន់ថា ភេទប្រុស អាយុ៥២ឆ្នាំ។ ទី២ឈ្មោះ ផូ វណ្ណី ភេទ ប្រុស អាយុ២៥ឆ្នាំ ។ ទី៣ឈ្មោះ អ៊ុ សុភ័ក្រ អាយុ៣៤ឆ្នាំ និងទី៤ឈ្មោះ សេង សាវឿន អាយុ៥០ ឆ្នាំ។ ហើយបច្ចុប្បន្ន អាវុធទាំង៤ដើម ត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលក្រពើពីរ ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់នាពេលក្រោយដល់បងប្អូនប្រជាពលរដ្ឋ ៕
មតិយោបល់