ព័ត៌មានបច្ចេកវិទ្យា

Twitter បញ្ឈប់ការចរចាទិញ-លក់ នៅចុងខែនេះ

អាមេរិកៈ បណ្ដាញទំនាក់ទំនងសង្គម Twitter ត្រូវបានគេរាយការណ៍មកថា បានប្រកាសប្រាប់ទៅ​ដល់​អ្នកដែលមានបំណងទិញខ្លួន ឲ្យជ្រាបនូវដំណឹងថ្មីមួយគឺខ្លួននឹងបញ្ឈប់ការចរចាទិញនៅថ្ងៃ​ប្រកាស​បង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៣ នាថ្ងៃទី២៧ ខែតុលា។

សារព័ត៌មាន Reuters បានចុះផ្សាយថា ពេលវេលាកំណត់នៃការចេញថ្លៃទិញយក Twitter ​នឹងត្រូវ​បញ្ឈប់នៅថ្ងៃទី២៧ ខែតុលា ប៉ុន្តែគេមិនបានដឹងច្បាស់ថា មានក្រុមហ៊ុនចំនួនប៉ុន្មានបានដាក់ពាក្យ​ដេញ​ថ្លៃក្រុមហ៊ុនមួយនេះនោះទេ។

ប្រភពព័ត៌មានដែលជិតស្និទ្ធនឹងលោក Jack Dorsey ស្ថាបនិក និងជានាយកប្រតិបត្តិ Twitter បានទម្លាយ​ឲ្យដឹងថា លោក Dorsey កំពុងតែ​រៀបចំផ្ដល់ភាពច្បាស់លាស់មួយ​ទៅកាន់​ម្ចាស់ភាគហ៊ុន និង​បុគ្គលិកឲ្យបានចាប់ ទាក់ទងនឹងការលក់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា កាលពីខែមុននេះ ក្រុមហ៊ុន​ Twitter បានប្រកាសថា ខ្លួនមានបំណងលក់​ក្រុមហ៊ុន ដោយក្នុងនោះមានក្រុមហ៊ុនធំៗ ចំនួន ៣គឺ Salesforce.com, Google និង Walt Disney៕

twitter

មតិយោបល់