ព័ត៌មានជាតិ

ទីតាំងកត់កន្ទុយលេខដុះស្លែជាច្រើនកន្លែង នៅក្នុងខណ្ឌដង្កោកំពុងដំណើរការយ៉ាងរលូនដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋាន

ភ្នំពេញៈ កន្លែងកត់កន្ទុយលេខដុះស្លែជាច្រើនកន្លែង នៅក្នុងខណ្ឌដង្កោកំពុងដំណើរការយ៉ាងរលូនដោយមិនរំខានដល់អាជ្ញារធរមូលដ្ឋានឡើយ។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងទាំងនោះបានឲ្យដឹងថា សព្វថ្ងៃបើនិយាយពីកន្លែងកត់កន្ទុយលេខវិញនៅក្នុងខណ្ឌដង្កោរីកដុះដាលដូចផ្សិត តែពុំឃើញមានអាជ្ញាធរមូលដ្ឋានមិនបានចុះបង្ក្រាបឡើយ ហាក់បីដូចជាត្រូវថ្នាំសន្ដំរបស់គេអញ្ចឹង។

បើតាមប្រភពដដែលបានខ្សឹបប្រាប់ឲ្យដឹងទៀតថា ទីតាំងដែលមានកត់កន្ទុយលេខទាំងនោះរួមមាននៅក្នុងផ្សារទួលសំបួរ ស្ថិតក្នុងសង្កាត់ព្រៃវែង រួមមានផ្សារសារឿនយ៉ានី ផ្សារចំការដូន ផ្សារបឹងតាម៉ាតថ្មី ដែលស្ថិតក្នុងសង្កាត់ដង្កោ ដែលបានបង្កប់ល្បែងកត់កន្ទុយលេខបានដំណើរការយ៉ាងរលូន ដោយមិនខ្លាចញញើត និងអាជ្ញាធរខណ្ឌមានសមត្ថកិច្ចបន្តិចណាសោះឡើយ។

បើតាអនុសាសន៍របស់លោក នុត ពុធដារ៉ា ដែលជាអភិបាលខណ្ខដង្កោដែលបានចុះទៅសម្ពោធផ្លូវបេតុងឬចុះទៅសួរសុខទុកតាមបណ្តាលភូមិសង្កាត់នានាលោកតែងតែបានប្រាប់ដល់ប្រជាពលរដ្ឋបើដឹងថានៅក្នុងភូមិមានកាកត់កន្ទុយលេខឬល្បែងសុីសងជួយផ្តល់ដំណឹងឲ្យរូបលោកដើម្បីដាក់កំលាំងឲ្យចុះទៅបង្រាប។

តែកន្លែងកត់កន្ទុយលេខបែរជាមិននៅមិនឆ្ងាយពីសាលាខណ្ខប៉ន្មាននោះទេ។ ដូច្នេះ តាមការសូមណូមពរពីប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខណ្ឌខណ្ឌដង្កោ បានសុំទៅដល់អាជ្ញាធរថ្នាក់លើជួយមើលផង បើល្បែងច្រើនយ៉ាងនេះ ទើបរាល់ថ្ងៃបទល្មើស លួច ឆក់ ប្លន់ កើតមានមិនចេះចប់ មិនចេះហើយបែបនេះ ហើយប្រជាពលរដ្ឋបានដាក់ចម្ងល់ថាតើ គោលនយោបាយ ភូមិ សង្កាត់ ខណ្ឌ រាជធានីមានសុវិត្តភាពនៅឯងណា?

https://youtu.be/zEBqfHjv3Lw

មតិយោបល់