ព័ត៌មានជាតិ

ដាក់គោលដៅពិនិត្យច្បាប់ចរាចរណ៍ឃាត់បានបុរស០៤នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ: កម្លាំងអត្តរាគមន៍ខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលចរាចរណ៍ខណ្ឌធ្វើការឃាត់ខ្លួនបុរស០៤នាក់ជាប់ពាក់ព័ន្ធរក្សាទុកនូវគ្រឿងញៀនជាប់ខ្លួនដោយដកហូតបានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន២ កញ្ចប់តូច កាលពីម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៦ នៅផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះ អោម ណាត អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។ ទី២ឈ្មោះយ៉ុន សុផាត អាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិកំបូលសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទី៣ឈ្មោះជឺ ចាន់ណារិទ្ធ អាយុ៣១ឆ្នាំ មុខរបរយោធារស្នាក់ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ទី៤ឈ្មោះហួន សុខរ៉ា អាយុ២៦ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនឯកជនស្នាក់នៅភូមិឫស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនឃាត់ខ្លួនជនសង្ស័យខាងលើខណៈដែលកំលាំងអត្តរាគមន៍ខណ្ឌសែនសុខសហការណ៍ជាមួយផ្នែកចរាចរណ៍ដាក់គោលដៅត្រួតពិនិត្យច្បាប់ល្មើសចរាចណ៍ជើងគោកនៅចំណុចខាងលើបានឃើញជនសង្ស័យកំពុងជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1E-1066 និងម៉ូតូមួយគ្រឿងទៀត ម៉ាកស្មាក់រីវូពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខ បន្ទាយមានជ័យ1C-3440ឌុបគ្នាដោយឆ្លងកាត់ចំណុចគោលដៅត្រួតពិនិត្យខណះនោះសមត្ថកិច្ចក៍ហៅត្រួតពិនិត្យ ក៏ឃើញគ្រឿងញៀនប្រភេទក្រាមសថ្លាម្នាក់១កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ ពេលនោះកម្លាំងសមត្ថកិច្ចឃើញទាន់ ក៏ឃាត់ខ្លួនយកមកប៉ុស្តិ៍ទឹកថ្លាតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំញៀនប្រភេទក្រាមសថ្លា០២កញ្ចប់ថង់តូចខាងលើជារបស់ខ្លួនមែនដោយខ្លួនបានទិញពីបុរសម្នាក់នៅម្តុំកោសដូងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក គោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

photo_2016-10-06_19-20-48photo_2016-10-06_19-20-51

មតិយោបល់