ភ្នំពេញៈ ដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានកាប់ដើមឈើ១ដើមយកចេញ ក្រោយពីដួលរលំ ដោយសារមានភ្លៀងលាយ ខ្យល់បោកបក់យ៉ាងខ្លាំងកាលពីយប់ថ្ងៃទី០៦ តុលា។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងពេលភ្លៀងខ្យល់យ៉ាងខ្លាំងនោះ ដើមអំពិល ១ដើម បានដួលរលំនៅវិថីស៊ីសុវត្ថិ ហើយនៅម៉ោង៧និង៣០នាទីយប់ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី បានកាប់យកចេញពីផ្លូវ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ផងដែរ។
ដោយឡែកព្រឹកនេះ មន្ទីរបានកាប់ពន្លះមែកឈើនៅតាមបណ្ដោយផ្លូវលេខ៥៩២ ក្នុងខណ្ឌទួលគោក និងមហាវិថីសុធារសមុខអតីតសណ្ឋាគាររណសិរ្ស ដើម្បីបង្ការបាក់ធ្លាក់បង្កគ្រោះថ្នាក់ជាយថាហេតុ៕







មតិយោបល់