ព័ត៌មានជាតិ

ពុទ្ធោ! សោកនាដកម្មទៀតហើយ យ៉ាងហោច ១៥នាក់ដេករដូលរណែលពេញផ្លូវ

កំពង់ចាម: មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិទួលបេង ឃុំក្រឡា ស្រុក កំពង់សៀម បណ្ដាលឲ្យមនុស្ស១៥នាក់រងរបួសធ្ងន់ស្រាលដេករដូករណែលពេញផ្លូវ។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់សៀមបានឲ្យដឹងថា រថយន្តសាំងយ៉ុង ពាក់ស្លាកលេខ 2X-7263 ដឹកអ្នកដំណើរចេញពីរាជធានីភ្នំពេញក្នុងគោលបំណងទៅកាន់ខេត្តកំពង់ចាម ស្របពេលដែលបើកមកដល់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្តធុនធំម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B-7146 បើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្ស១៥នាក់រងរបួសធ្ងន់និងស្រាលដេករដូករណែលពេញផ្លូវត្រូវបានបញ្ជូនទៅសង្គ្រោះនៅ៧ដេ និងមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកអ្នកបើករថយន្តទាំង២គ្រឿងបានចុះរត់គេចខ្លួនបាត់។

មន្ត្រីនគរបាលចរាចរណ៍ដដែលប្រាប់បន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានជួយសំរួលចរាចរណ៍មិនមានមានភាពកកស្ទះនោះទេ ។ បន្ទាប់មកបានអូសយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីដោះស្រាយតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះជនរងគ្រោះទាំងអស់នៅមិនទាន់ដឹងពីអត្តសញ្ញាណ និងអាសយដ្ឋាននៅឡើយទេ ដោយពេលនេះក្រុមគ្រួពេទ្យកំពុងសង្គ្រោះនៅឡើយ។ ជំហានដំបូងបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ចំពោះមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់ខាងលើ គឺសង្ស័យថារថយន្តធំបើកវ៉ាគេមិនផុតក៏មកបុករថយន្តដឹកអ្នកដំណើរខាងលើលាន់ដូចរន្ទះបណ្តាលឲ្យរងគ្រោះថ្នាក់ធ្ងន់និងស្រាលរហូតដល់ទៅ១៥នាក់ រួចអ្នកបើកបររថយន្តទាំង២គ្រឿងបានរត់គេចខ្លួនបាត់៕

photo_2016-10-09_20-20-28

photo_2016-10-09_20-20-31

photo_2016-10-09_20-20-33

photo_2016-10-09_20-20-36

photo_2016-10-09_20-50-15

photo_2016-10-09_20-50-18

photo_2016-10-09_20-50-20

photo_2016-10-09_20-50-22

photo_2016-10-09_20-50-28

មតិយោបល់