ភ្នំពេញៈ បុរសម្នាក់បានបែកក្បាលហូរឈាមស្លាប់ភ្លាមៗ ដោយសារតែជិះម៉ូតូក្នុងល្បឿនលឿនបុករថយន្តកុងទីន័រពីក្រោយពេញទំហឹង ដេលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៥០នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកុងទីន័រមួយគ្រឿង បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CG-6849 ទិសដៅស្របគ្នាមកពីក្រោយក្នុងល្បឿនយ៉ាងលឿន បានបុករថយន្តកុងទីន័រពីក្រោយពេញទំហឹង បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗយ៉ាងអាណោចអាធម ចំណែករថយន្តកុងទីន័របានបន្ថែមល្បឿនគេចបាត់ស្រមោល។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងហេតុ រួចទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិឲ្យមកយកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរង់ការខូចខាតសមត្ថកិច្ចរក្សាទុកនៅអធិការខណ្ឌជាបណ្តោះអាសន្ន៕
មតិយោបល់