បរទេសៈ ការទៅទិញថ្នាំបំបាត់អាការៈក្តៅខ្លួនពីអ្នកមានជំនាញច្បាស់សាល់ ពិជារឿងមួយដ៏ត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើអ្នកឆ្ងាយពីកន្លែងលក់ឱសថ ឬនៅពេលយប់ប្រលប់វិញនោះ តើអ្នកគួរតែធ្វើយ៉ាងណា?
នេះហើយជាមូលហេតុដែលអ្នកគួរតែស្វែងយល់ពីវិធីដោះស្រាយតាមបែបធម្មជាតិ ដើម្បីទប់ស្តាត់ការឡើងកម្តៅកាន់តែខ្លាំង និងចៀសផុតពីគ្រោះថ្នាក់។
១. កន្សែងសើម
នៅពេលដែលមានមនុស្សធំ ឬក្មេងក្តៅខ្លួន ចូរយកកូនកន្លែងជ្រលក់ទឹក ហើយពូតឲ្យនៅសើមៗ យកទៅជូតសម្អាតខ្លួនប្រាណទាំងអស់ និងដាក់ស្អំនៅលើថ្ងាស។ នៅពេលដែលកន្សែងស្ងួតបន្តិច អ្នកត្រូវប្រញាប់ជ្រលក់ទឹកម្តងទៀត។ អនុវត្តឲ្យបានច្រើនដងរហូតដល់កម្តៅថយចុះ។
២. ស្រោមជើងសើម
អ្នកអាចយកស្រោមវែងជើងជ្រលក់ទឹក រួចពូតឲ្យនៅសើមៗ ទើបពាក់វា។ វិធីនេះអាចកាត់បន្ថយកម្តៅយ៉ាងមានប្រសិទ្ធិភាព ជាពិសេសនៅពេលយប់។
៣. ត្រាំទឹកក្តៅឧណ្ឌៗ
ប្រសិនបើកម្តៅឡើងកម្រិតមធ្យម អ្នកអាចត្រាំក្នុងអាងដែលមានទឹកក្តៅឧណ្ឌៗ រហូតទាល់តែកម្តៅថយចុះ។
៤. ញ៉ាំផ្លែឈើឲ្យច្រើន
ព្យាយមទទួលទានផ្លែឈើណាដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ព្រោះវាបង្កភាពងាយស្រួលដល់រាងកាយក្នុងការស្រូប។ នៅក្នុងដំណាក់កាលគ្រុនក្តៅ, អស់កម្លាំង អ្នកគួរបរិភោគផ្លែឈើឲ្យបានច្រើន ដើម្បីបង្កើនភាពរឹងមាំ។
៥. គួរទទួលទានស៊ុប ឬបបរ
នៅពេលដែលរាងកាយអស់កម្លាំង អ្នកគួរតែទទួលទានអាហារទន់ៗ ងាយរំលាយ ទើបឆាប់មានថាមពលឡើងវិញ។
៦. ផឹកទឹកឲ្យបានច្រើន
នៅពេលសីតុណ្ហភាពរាងកាយកើនឡើង អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយបញ្ចេញជាតិពុលតាមញើស ឬបទជើងតូច។ ការទទួលទានទឹកបានច្រើន រាងកាយនឹងឆាប់បំពេញជាតិទឹកគ្រប់គ្រាន់ឡើងវិញ៕
មតិយោបល់