ភ្នំពេញៈ បើគ្មានអ្វីប្រែប្រួលទេ រូបសំណាកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ និងជាប្រធានអង្គការអភិវឌ្ឍន៍សង្គម និងគ្រោងដង្ហែចេញពីទីតាំងរោងបុណ្យក្នុងវត្តពោយារាមហៅវត្តចាស់ ដើម្បីយកទៅតម្កល់នៅគេហដ្ឋានឯស្រុកកំណើតនៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្រោយពីធ្វើពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ ដែលកំពុងតែប្រារព្ធពិធីបុណ្យនាថ្ងៃទី១៤ តុលានេះ នៅវត្តពោធិយារាម ហៅវត្តចាស់ ក្នុងសង្កាត់វត្តជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោកបណ្ឌិត កែម ឡី ត្រូវបានគេស្គាល់ថា ជាអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ហើយលោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្ដារម៉ាត (Star Mart ) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) កែងស្តុបបូកគោ កណ្ដាល រាជធានីភ្នំពេញ។ បណ្ឌិត កែម ឡី ត្រូវបានសាធារណជនជាច្រើនបានស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍន៍ប្រទេសនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ហើយលោកត្រូវបានពលរដ្ឋខ្មែរ ដែលគាំទ្រការវិភាគរបស់លោក ហៅថា ជាអ្នកវិភាគឯករាជ្យ ដែលហ៊ាននិយាយចំៗទាក់ទងនឹងភាពអសកម្មរបស់មន្ត្រីធំៗ និងបញ្ហាផ្សេងៗទៀត។
ចំពោះឃាតកដែលមានឈ្មោះ ជួប សំលាប់ នោះ រហូតមកដល់ពេលនេះខាងតុលាការនៅមិនទាន់មានចំណាត់ការចប់នៅឡើយទេ ដែលធ្វើឱ្យមហាជននៅរង់ចាំចំណាត់ការលើឃាតកឈ្មោះ ជួប សំលាប់ វាឈានទៅដល់តំណាក់កាលណាទៅហើយ៕
https://youtu.be/gvkh9OThlt8


















មតិយោបល់