ត្បូងឃ្មុំៈ ពិតជាគួរឲ្យអាសូរ បុរសម្នាក់ដែលជាជនពិការជើងម្ខាង ត្រូវបានរងគ្រោះដោយរលកភ្លើងយ៉ាងធ្ងន់ធ្ងរ គ្រាដែលជនរងគ្រោះកំពុងដេកលង់លក់នៅលើផ្ទះតែម្នាក់ឯង ហើយត្រូវបានអគ្គីភ័យឆាបឆេះផ្ទះរបស់ខ្លួនគ្មានសល់ ដោយមិនដឹងពីមូលហេតុ ដែលហេតុការណ៍នេះបានកើតមានឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី១៤ តុលា ២០១៦ ស្ថិតក្នុងភូមិម្រាមទាឃ ឃុំជីរោទ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះគីន គឹមរិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ដោយនៅពេលកើតហេតុ ជនរងគ្រោះបានដេកតែម្នាក់ឯង នៅលើផ្ទះឈើ ប្រក់ស័ង្កសី ទំហំ៣គុណ៤ម៉ែត្រ ស្រាប់តែមានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅឡើង ដោយមិនដឹងពីមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ហើយក៏ត្រូវបានអ្នកជិតខាង រួមជាមួយសាច់ញាតិ រត់មកជួយដងទីកជះពន្លត់ និងជួយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ដោយជនរងគ្រោះរងរបួសរលាកភ្លើងធ្ងន់ធ្ងរ នៅលើ.ក មានឈាមហូរដោយឈើធ្លាក់ត្រូវផងនោះ ក្រុមគ្រូពេទ្យក៏បានប្រញាប់ប្រញាល់ បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅឯរាជធានីភ្នំពេញភ្លាមៗផងដែរ៕
https://youtu.be/y4jJOZKZvPI


មតិយោបល់