ព័ត៌មានជាតិ

អស្ចារ្យ! គ្រូបង្រៀន និងបុគ្គលិកឯកជន ឈ្នះ៩ម៉ឺនដុល្លារ

ភ្នំពេញៈ គ្រូបង្រៀន និងបុគ្គលិកក្រុមហ៊ុនឯកជនពីរនាក់ បានឈ្នះនូវរង្វាន់ធំជាទឹកប្រាក់សរុប៩ម៉ឺនដុល្លារអាមេរិក ពីកម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ។ អ្នកទាំងពីរ ត្រូវបានអញ្ជើញឲ្យមកទទួលរង្វាន់របស់ខ្លួន នៅការិយាល័យរបស់សែលកាត នាវេលារសៀលថ្ងៃទី១៩ ខែតុលានេះ។

អ្នកមានសំណាងទី១ ឈ្មោះ ភីវ ផល្លី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅរាជធានីភ្នំពេញ បានឈ្នះទឹកប្រាក់ចំនួន៧ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។ លោកស្រីប្រាប់ថា នឹងយកទឹកប្រាក់រង្វាន់ខាងលើទៅទិញផ្ទះ១ខ្នង និងទុកមួយចំណែក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារដែលកំពុងខ្វះខាត។

ដោយឡែក ឈ្មោះ ឡុង តារា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ដែលជាអ្នកមានសំណាងទី២ បានឈ្នះរង្វាន់២ម៉ឺនដុល្លារ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ហើយលោកថា នឹងយកប្រាក់រង្វាន់ទៅផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។

គួរបញ្ជាក់ថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយៈ ០៧៧ ៩៩៩ ១៩៧៕

cellcard_10k_19-10-16_006cellcard_10k_19-10-16_007cellcard_10k_19-10-16_002cellcard_10k_19-10-16_003cellcard_10k_19-10-16_004cellcard_10k_19-10-16_008cellcard_10k_19-10-16_005cellcard_10k_19-10-16_009cellcard_10k_19-10-16_001cellcard_10k_19-10-16_010

មតិយោបល់