ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស២នាក់ ពីបទចែកចាយគ្រឿងញៀន

បាត់ដំបង: ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបាត់ដំបង ធ្វើការចាប់ឃាត់ខ្លួនពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ បន្ទាប់ពីសមត្ថកិច្ចដកហូតបានថ្នាំញៀននៅជាប់នឹងខ្លួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះសំណាក់ចារីណា ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ វង្ស សរ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិតាកុយ សង្កាត់ក្តុល ក្រុង បាត់ដំបង ខេត្តបាត់ដំបង និងជនសង្ស័យទី២ឈ្មោះ ឌី ឧត្តម ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកកក ០១កញ្ចប់ ដែលមានទម្ងន់១,៤៩ក្រាម, គ្រឿងញៀនប្រភេទយ៉ាម៉ាគ្រាប់ (WY) ចំនួន០៣គ្រាប់ ,ទូរស័ព្ទដៃ០២គ្រឿង,រួមនឹងម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់